ហេតុអ្វីបានជា ចំណេះដឹងផ្នែក IT មានសារៈសំខាន់ខ្លាំង ដើម្បីជួយឲ្យអ្នកក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់?
ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការទៅយ៉ាងរលូន អ្នកត្រូវចាប់ផ្តើមពីខ្លួនរបស់អ្នកផ្ទាល់។ ការសិក្សាអំពីបច្ចេកវិទ្យាគឺពិតជាមានការចំាបាច់ណាស់ហើយវា ក៏មានសារៈសំខាន់បំផុតផងដែរ។
Mark Zuckerberg (Facebook), Bill Gates (Microsoft), Steve Jjobs (Apple), Larry Page (Google), Jeff Bezos (Amazon) និង Jack Ma (Alibaba)ទាំងអស់នេះគឺជាឈ្មោះអ្នកដែរមានទ្រព្យសម្បត្តិច្រើន ព្រមទាំងមានភាពល្បីល្បាញដែលពួកគេទាំងអស់នោះសុទ្ធតែជាអ្នកសហគ្រិនដែលយើងគួរតែមានការចាប់អារម្មណ៍។ ដូច្នេះតើអ្វីទៅដែលធ្វើឲ្យពួកគេ មានភាពអស្ចារ្យយ៉ាងនេះ? ភាពចង់ចេះចង់ដឹង ការអំណត់ ព្រមទាំងមានឆន្ទៈខ្ពស់ក្នុងការខិតខំប្រឹងប្រែងទាំងនេះហើយដែលវាគឺជាគន្លឹះនាំឲ្យពួកគេទៅកាន់ភាពជោគជ័យ។
សព្វថ្ងៃនេះក្រុមហ៊ុនដែល ទទួលបានភាពជោគជ័យភាគច្រើនគឺ កើតឡើងដោយសារបច្ចេកវិទ្យា។ ដូច្នេះបើសិនជាអ្នកចង់ជោគជ័យ បច្ចេកវិទ្យាគឺជាផ្នែកមួយដែលអ្នកគួរតែចាប់ផ្តើម។ ពពួកទូរស័ព្ទស្មាតហ្វូន វាដើរតួរយ៉ាងសំខាន់នៅក្នុងជីវិតសព្វថ្ងៃរបស់ពួកយើង យើងប្រើប្រាស់កម្មវិធីជាច្រើន ដូចជា Messenger (ការផ្ញើសារ) Facebook, Twitter, games, music apps(តន្រ្តី), maps(ផែនទី)food delivery(ការ ដឹកជញ្ជូនអាហារ) transportation (មធ្យាបាយក្នុងការធ្វើដំណើរ) ហើយវាមានកម្មវិធីគ្រប់បែបយ៉ាង សម្រាប់ជីវិតរបស់ពួកយើង។ Apps (កម្មវិធី) ធ្វើអោយជីវិតរបស់យើងមានភាពងាយស្រួល វាមានការ អនុវត្ត និងប្រើប្រាស់ជាច្រើន ព្រមទាំងបង្កើននូវភាពសប្បាយរីករាយផងដែរ ដែលនេះគឺប្រហែលជាមូលហេតុដែល សហគ្រិនជាច្រើនព្យាយាមបង្កើត app នីមួយៗ។
ប៉ុន្តែបើទោះបីជាគោលបំណងរបស់អ្នកមិនមែនដើម្បីបង្កើត app មួយ អាជីវកម្មរបស់អ្នកនៅតែត្រូវការគេហទំព័រមួយឬ ក៏ app មួយឬក៏ត្រូវការទាំងពីរ មិនថាតើអ្នកកំពុងតែផ្គត់ផ្គង់សេវាកម្មឬក៏ការលក់ផលិតផលមួយនោះទេ។ វាមានន័យថា ទោះជាក្នុងគោលបំណងណាមួយ ក៏សហគ្រិនត្រូវតែយកប្រព័ន្ធឌីជីថលមកប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេដែរ។
ជាការពិតនោះ អ្នកក៏ដូចជាស្ថាបនិកមួយមិនចាំបាច់ត្រូវតែបង្កើត appនិងគេហទំព័ររបស់អ្នកនោះទេ។ អ្នកអាចរកនរណាម្នាក់ធ្វើវាសម្រាប់អ្នកបាន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់គ្រប់គ្រងក្រុមរបស់អ្នកឲ្យបានល្អ ការយល់ដឹងអំពីការងាររបស់ពួកគេគឺជាមូលដ្ឋានគ្រឹះមួយ។ ការយល់ដឹងនេះនឹងជួយសន្សំអ្នកនូវពេលវេលាដ៏ច្រើន ទាំងថវិកា និងថាមពល។ ប្រសិនបើអ្នកមានជំនាញដើម្បីបង្កើត app និងគេហទំព័រផ្ទាល់ខ្លួន អ្នកនឹងមិនគ្រាន់តែត្រូវការ ការពឹងផ្អែកលើខ្លួនអ្នកប៉ុណ្ណោះ អ្នកនឹងសន្សំការចំណាយដ៏សំខាន់នៅរាល់ពេលចាប់ផ្ដើមអាជីវកម្មរបស់អ្នក។ ហើយវាក៏អនុញ្ញាតឱ្យអ្នកផ្លាស់ប្ដូរគំនិតនៅពេលណាដែលអ្នកចង់ធ្វើដើម្បីពិសោធរឿងថ្មីៗដោយគ្មានការក្ស័យធនមុនពេលអ្នកចាប់ផ្តើម។
ចំណុចសំខាន់បំផុតនោះ សុវត្ថិភាពនៃអាជីវកម្មរបស់អ្នកគឺជាអាទិភាពចំបងមួយ។ ទិន្នន័យ គណនេយ្យក្នុងធនាគារ គំនិតព័ត៌មានផ្ទាល់ខ្លួនត្រូវតែមានសុវត្ថិភាពជានិច្ច។ ការងារទាំងអស់នៅលើកុំព្យូទ័ររបស់អ្នក ទាមទារឲ្យមានប្រព័ន្ធសុវត្ថិភាពមួយ និងជំនាញពីរបីដើម្បីស្វែងយល់ពីវា។
បច្ចេកវិទ្យាអាចជួយអ្នកយ៉ាងច្រើននៅក្នុងការចាប់ផ្តើមគម្រោងផ្ទាល់ខ្លួនរបស់អ្នក។ IT Academy Step ផ្តល់ជូននូវការអប់រំ IT ដ៏ល្អបំផុតមួយជាមួយនិងការផ្តល់ជូននូវសញ្ញាបត្រអន្តរជាតិ។ អ្នកអាចសិក្សាពី Design និង Programming ព្រមទាំងធ្វើការអនុវត្តនូវជំនាញដ៏មានប្រយោជន៍របស់អ្នកឆ្ពោះទៅកាន់ការគិតរបស់អ្នក។ ដូច្នេះសូមកុំធ្វើការរង់ចាំ! អ្នកប្រហែលជាអាចក្លាយទៅជាអ្នកបន្ទាប់ពី Mark Zuckerberg ឬ Jack Ma៕
Also published in www.bizkhmer.com
អ្នកប្រហែលជាចូលចិត្ត
ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ
វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។
ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ
ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។
ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?
ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។