← ព័ត៌មាន

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ព័ត៌មាន · 06.11.2026 · 2 នាទីអាន

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ!
IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។


ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់?
ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែងរកការងារ រៀនមុខវិជ្ជាថ្មី ឬចង់ចូលរួមជាមួយពិភពបច្ចេកវិទ្យាទេ ការមានជំនាញឌីជីថលគ្រប់គ្រាន់អាចបើកផ្លូវឱ្យអ្នកទៅរកឱកាសថ្មីៗបានជាច្រើន។

ហេតុនេះហើយដែលធ្វើឱ្យវិទ្យាស្ថាន IT Academy STEP Cambodia មានកិត្តិយសក្នុងការថ្នាក់ថ្មីសម្រាប់អ្នកចាប់ផ្តើមដំបូង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ រយៈពេល ៨ សប្ដាហ៍ ដែលត្រូវបានរចនាជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់កុំព្យូទ័រឬមានការស្ទាក់ស្ទើរក្នុងការប្រើឧបករណ៍ឌីជីថល។

ថ្នាក់នេះសមស្របបំផុតសម្រាប់អ្នកមានគម្រោងចង់ចូលរៀនជំនាញ Software Development ឬ Graphic Design ប៉ុន្តែពុំទាន់មានជំនាញគ្រប់គ្រាន់ក្នុងការប្រើកុំព្យូទ័រនៅឡើយ។


តើវគ្គសិក្សានេះនិយាយអំពីអ្វី?
ថ្នាក់នេះបង្រៀនជាភាសាខ្មែរ និងរចនាឡើងដើម្បីឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់ និងអនុវត្តជាក់ស្តែង។ អ្នកនឹងចាប់ផ្តើមពីកម្រិតមូលដ្ឋាន ដូចជា៖

ស្គាល់ពីផ្នែកផ្សេងៗនៃកុំព្យូទ័រ

  • ដំឡើងកម្មវិធី
  • រៀបចំឯកសារ
  • ប្រើកម្មវិធី Microsoft Word, Excel, PowerPoint និង Google Docs
  • ប្រើអ៊ីនធឺណិតឱ្យមានសុវត្ថិភាព
  • គ្រប់គ្រងអ៊ីមែល និងការពារខ្លួនពីល្បិចបន្លំតាមអនឡាញ
  • ស្គាល់ពី Cloud Storage (Google Drive, OneDrive)
  • អនុវត្តន៍ជាមួយកម្មវិធីរចនាសាមញ្ញដូចជា Canva
  • ទទួលបានការណែនាំបឋមអំពីបច្ចេកវិទ្យាថ្មីៗដូចជា AI

នៅពេលបញ្ចប់ អ្នកនឹងធ្វើគម្រោងតូចមួយ ដើម្បីបង្ហាញពីអ្វីដែលបានរៀនតាមរយៈ Digital Portfolio ផ្ទាល់ខ្លួន។


តើអ្នកណាដែលគួរចូលរួម?
ថ្នាក់នេះសមស្របសម្រាប់៖

  • អ្នកដែលមិនទាន់មានបទពិសោធន៍ប្រើកុំព្យូទ័រ និងចង់បង្កើនទំនុកចិត្តរបស់ខ្លួន
  • អ្នកមានគម្រោងរៀនបន្ថែម ឬស្វែងរកការងារ ដែលត្រូវការជំនាញមូលដ្ឋានកុំព្យូទ័រ
  • អ្នកចង់ចូលរៀនកម្មវិធីវិជ្ជាជីវៈរបស់យើង ហើយចង់មានមូលដ្ឋានបច្ចេកវិទ្យាដែលខ្លាំងជាមុនសិន

បើអ្នកធ្លាប់មានអារម្មណ៍ស្ទាក់ស្ទើរនៅពេលប្រើកុំព្យូទ័រ ថ្នាក់នេះគឺជាជម្រើសដ៏មានសុវត្ថិភាព ជួយផ្តល់កម្លាំងចិត្ត និងមានរចនាសម្ព័ន្ធល្អសម្រាប់ការរៀនរបស់អ្នក។


ពេលវេលា និងទីតាំងសិក្សា
ថ្នាក់សិក្សានឹងចាប់ផ្ដើមពី ថ្ងៃទី ៣១ ខែឧសភា ដល់ ថ្ងៃទី ១៩ ខែកក្កដា។ រៀនរៀងរាល់ថ្ងៃសៅរ៍ ពេលព្រឹក ម៉ោង ៨:៣០ ដល់ ១១:២០ នៅសាខាទួលគោក (បន្ទប់ IBM ជាន់ទី១)។ វគ្គសិក្សានេះមានរយៈពេល ៨ សប្ដាហ៍ បង្រៀនជាភាសាខ្មែរ ១០០% ហើយមានតម្លៃត្រឹមតែ ១២០ ដុល្លារប៉ុណ្ណោះ។


ចុះឈ្មោះឥឡូវនេះ!
កន្លែងមានកំណត់ ហើយថ្នាក់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ!
សម្រាប់ការងារ ការសិក្សា ឬការរីកចម្រើនផ្ទាល់ខ្លួន នេះគឺជាជំហានដំបូងដ៏ល្អបំផុតសម្រាប់អ្នក។

📞 ទាក់ទងមកយើងតាមលេខ៖ 086 781 737 / 085 777 120

អ្នកប្រហែលជាចូលចិត្ត

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ
ព័ត៌មាន · 06.11.2026

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?
ព័ត៌មាន · 06.11.2026

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង IT Academy STEP Cambodia
ព័ត៌មាន · 06.11.2026

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង IT Academy STEP Cambodia

នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និង IT Academy STEP Cambodia (STEP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

Telegram

គេហទំព័រនេះប្រើខូឃីស៍