Sisters of Code កំពុងតែបណ្ដុះបណ្ដាលក្រុមមនុស្សស្រីអ្នកសរសេរកូដជំនាន់ក្រោយនៅកម្ពុជា!
Sisters of Code ជាក្លឹបសរសេរកូដដំបូងគេសម្រាប់មនុស្សស្រីនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភយ៉ាងពេញលេញពី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
Sisters of Code ជាក្លឹបសរសេរកូដដំបូងគេសម្រាប់មនុស្សស្រីដែលត្រូវបានបើករយៈពេល ៥ខែកន្លងមកដោយសាលា IT academy STEP Cambodia ផ្ទាល់។ សូមអរគុណសម្រាប់ការផ្ដល់មូលនិធិពី USAID’s Development Innovations ដែលបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សាធារណៈជន និងកំពុងតែត្រូវបានឧបត្ថម្ភដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្ររាជាណាចក្រកម្ពុជា។
សិស្សស្រីចំនួន ៦៨នាក់ រៀនអំពីគោលការណ៍គ្រឹះនៃការសរសេរកូដ និងជួបអ្នកបណ្ដុះបណ្ដាលរបស់ពួកគេជារៀងរាល់សប្តាហ៍ដើម្បីរៀនពីអាថ៌កំបាំងនៃការសរសេរកូដ។ កម្មវិធី Sisters of Code មាន ៣ ផ្នែកដូចជា៖ Visual coding, game development និង website development និងអនុវត្តវិធីសាស្ដ្រតាមបែបអន្ដរជាតិដើម្បីជួយអភិវឌ្ឍន៍ជំនាញុ កំឡុងពេលដែលធ្វើការជាមួយគម្រោង ការបង្កើតជាបទបង្ហាញ និងការលេងល្បែងអប់រំផ្សេងៗ។
កម្មវិធី Sisters of Code មានគោលបំណងបង្កើតបរិយាកាសគាំទ្រដល់ក្មេងស្រី ដែលមានបំណងចង់រៀនជំនាញ ឌីជីថលថ្មី អភិវឌ្ឍន៍គំនិតច្នៃប្រឌិត និងទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវិទ្យាសាស្ដ្រកុំព្យូទ័រ។
រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមវគ្គសិក្សា Sisters of Code នៅសាលា ព្រះស៊ីសុវត្តិជំនាន់ថ្មី និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគុណភាព និងភាពច្នៃប្រឌិតនៃគម្រោងដែលសិស្សបានអភិវឌ្ឍន៍។
កម្មវិធី Sisters of Code គោរពតាមកម្មវិធីសិក្សារបស់ IT Academy STEP និងមានគោលបំណងប្រកួតប្រជែងទៅនឹងការយល់ច្រឡំក្នុងពេលបច្ចុប្បន្ននៅក្នុងសង្គមប្រជាជនកម្ពុជា ដែលថាការសរសេរកូដ និងវិទ្យាសាស្ដ្រកុំព្យូទ័រ ជាទូទៅមិនមែនជាតំបន់ដែលពេញនិយមសម្រាប់សិស្សស្រីក្នុងការរៀននោះទេ។ ដោយការបង្កើតការលើកទឹកចិត្ត បរិយាកាសគាំទ្រផងនោះ សិស្សដែលមានអាយុពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ បង្កើតឲ្យមានភាពជឿនលឿនដ៏អស្ចារ្យ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវគម្រោងចុងក្រោយរបស់ពួកគេនៅថ្ងៃទី ២៨ ខែមិថុនា។
អ្នកប្រហែលជាចូលចិត្ត
ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ
វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។
ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ
ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។
ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?
ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។