← ព័ត៌មាន

តើលោកអ្នកត្រូវក្លាយជាមនុស្សដ៏ពូកែម្នាក់ដើម្បីក្លាយជាអ្នកសរសេរកម្មវិធីមែនទេ?

06.11.2026 · 1 នាទីអាន

តើលោកអ្នកត្រូវក្លាយជាមនុស្សដ៏ពូកែម្នាក់ដើម្បីក្លាយជាអ្នកសរសេរកម្មវិធីមែនទេ?

ប្រសិនបើលោកអ្នកថ្មី សម្រាប់ការសរសេរកម្មវិធី វាហាក់ដូចជាមានព័ត៌មានច្រើនណាស់ដែលត្រូវសិក្សា។ អ្នកអាចនឹងឆ្ងល់ថា តើអ្នកសរសេរកម្មវិធី អាចចាំបានរាល់ទ្រឹស្តី មុខងារ និងព័ត៌មានលម្អិតតាមរបៀបណា?តើអ្នកសរសេរកម្មវិធីអាចចងចាំអ្វីគ្រប់យ៉ាងដែលឬទេ?

តើលោកអ្នកត្រូវក្លាយជាមនុស្សដ៏ពូកែម្នាក់ដើម្បីក្លាយជាអ្នកសរសេរកម្មវិធីមែនទេ?

តើការសរសេរកម្មវិធី គឺជាជំនាញពិសេសមួយដែលអាចរៀនបានតែសិស្សឆ្លាតវៃដែលមានជំនាញគណិតវិទ្យាខ្លាំងមែនទេ?

 

នេះគឺជាគន្លឹះកំពូលទាំង ៥ របស់យើងដើម្បីជួយអ្នក៖

  1. សូមកត់ចំណាំនៅពេលដែលអ្នកកំពុងរៀន។ ពេលអ្នកទទួលបានគំនិតថ្មីៗ ចូលសរសេរគោលដៅទាំងនោះ ដែលវាអាចជួយអ្នកឱ្យសម្រេចបាន។
  2. រាល់ពេលដែលអ្នកកំពុងសិក្សាអ្វីថ្មីៗនៅក្នុងការសរសេរកម្មវិធី ចូលសរសេរសំណួរដែលមានក្នុងចិត្តរបស់អ្នក។
  3. គ្រប់ពេលដែលលោកអ្នកមានកំហុស ចូលសរសេរទុកនូវអ្វីដែលបានធ្វើខុស ហេតុអ្វីក៏ធ្វើខុស និងគួរធ្វើបែបណាដើម្បីជៀសវាងកំហុសនៅពេលក្រោយ។
  4. សិក្សាពីលេខកូដរបស់អ្នកផ្សេងទៀត៖ អ្នកអាចពិនិត្យមើលគេហទំព័រ និងលេខកូដកម្មវិធី រួចចូលរួមជាមួយសហគមន៍អ្នកសរសេរកម្មវិធីដើម្បីសិក្សាពីអ្នកដទៃ។ ប៉ុន្តែសូមកុំគ្រាន់តែចម្លង ត្រូវព្យាយាមស្វែងយល់ថា តើកូដកើតឡើងបានតាមរបៀបណា និងហេតុអី?
  5. សូមកុំប្រើការបំពេញដោយស្វ័យប្រវត្តិ និងការណែនាំដោយស្វ័យប្រវត្ដិ។ លក្ខណៈពិសេសទាំងនេះ នឹងផ្តល់នូវបញ្ជីលេចឡើងដែលអាចបំពេញកូដរបស់អ្នកបាន។ ប្រសិនបើលោកអ្នកទើបចាប់ផ្តើមដំបូង ពេលខ្លះអ្នកប្រហែលជាចង់រំលងការបំពេញលេខកូដ ដើម្បីផ្លាស់ទៅរកផ្នែកដែលអ្នកចាប់អារម្មណ៍ ជាងផ្នែកដែលអ្នកកំពុងនៅ។ ប៉ុន្តែជំហ៊ានដំបូង អ្នកត្រូវតែសិក្សាយកបទពិសោធន៍នូវការងារដែលស្រួលៗ បន្ទាប់មកទើបបន្តទៅមុខទៀត។ 

 

ការសរសេរកម្មវិធីមិនមែនជាវេទមន្តទេ។

វាគឺជាជំនាញមួយដែលអ្នកអាចសិក្សាតាមរយៈការហ្វឹកហាត់ ដោយស្វែងយល់ពីគោលការណ៍ និងស្វែករកដំណោះស្រាយ។ ការសរសេរកម្មវិធីគឺជាប្រៀបដូចជាការផ្តល់រង្វាន់ និងគួរឱ្យរំភើប។ ដូចនេះសូមកុំបោះបង់ចោលអ្វីដែលមើលទៅដូចពិបាក ព្រោះអ្នកអាចសិក្សាវាបានជាមួយនឹងមានការប្តេជ្ញាចិត្ត និងមានចំណាប់អារម្មណ៍គ្រប់គ្រាន់។

 

IT Academy STEP Cambodia ចាប់ផ្តើមទទួលយកនិស្សិតឥលូវនេះ សម្រាប់កម្មវិធីជំនាញអភិវឌ្ឍន៍ Software Development  ដើម្បីក្លាយទៅអ្នកជំនាញអភិវឌ្ឍន៍កម្មវិធីអន្តរជាតិ។

អ្នកប្រហែលជាចូលចិត្ត

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ
ព័ត៌មាន · 06.11.2026

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ
ព័ត៌មាន · 06.11.2026

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?
ព័ត៌មាន · 06.11.2026

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

Telegram

គេហទំព័រនេះប្រើខូឃីស៍