ហេតុអ្វីបានជាការផ្តល់ការអប់រំផ្នែកកុំព្យូទ័រដល់ក្មេងៗតាំងពីតូច អាចធ្វើឲ្យពួកគេជោគជ័យនៅពេលធំឡើង?
ការសិក្សាគឺមានភាពសប្បាយរីករាយហើយពិតជាមានភាពងាយស្រួលនៅពេលដែលវាកើតឡើងនៅក្នុងជាទំរង់ជា game មួយរបស់អ្នកទាំងអស់គ្នានិងមិត្តភក្តិរបស់អ្នក។ ការសិក្សាកុំព្យូទ័រព្រមទាំងបច្ចេកវិទ្យាពុំមែនសម្រាប់តែមនុស្សពេញវ័យនោះទេក៏ប៉ុន្តែវាក៏សំខាន់ណាស់ដែរសម្រាប់កុមារ ដូចនេះពួកយើងចាប់ផ្តើមពិភាក្សាពីមួយជំហានទៅមួយជំហានតាមលំដាប់លំដោយដើម្បីស្វែងយល់ថាតើហេតុអ្វីការអប់រំកុំព្យូទ័រសម្រាប់កុមារ ពិតជាមានសារៈប្រយោជន៍និងគួរអោយចាប់អារម្មណ៍។
តើកូនៗរបស់អ្នកនឹងក្លាយទៅជានរណានៅថ្ងៃអនាគត?
នៅអាយុ៨ ឆ្នាំ ក្មេងៗជាច្រើនចាប់ផ្តើមគិតរួចទៅហើយថាតើពួកគេគួរតែធ្វើអ្វីនៅថ្ងៃអនាគត នៅក្នុងវ័យកំពុងលូតលាស់និងស្វែងយល់់បន្ថែម អំពីជម្រើសនៃចំណង់ចំណូលចិត្តកាន់តែច្បាស់ជាងមុន នេះជាមូលហេតុដែលវាមានសារៈសំខាន់សម្រាប់អាណាព្យាបាលដើម្បីជួយដល់កូនៗរបស់ពួកគាត់ក្នុងការរកឃើញទេពកោសល្យរបស់ពួកគេព្រមទាំងផ្តល់ឱ្យពួកគេនូវលទ្ធភាពដើម្បីព្យាយាមសិក្សាជំនាញផ្សេងៗគ្នា។
ទោះជាយ៉ាងណាក៏ដោយរឿងមួយដែលអាណាព្យាបាលគួរតែចាំនោះ ការអប់រំធ្វើអោយកុមារត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតរបស់ពួកគេហើយនេះជាសតវត្សទី២១ ដែលជាពេលដែលបច្ចេកវិទ្យាកំពុងដើរតួយ៉ាងសំខាន់ ដូច្នេះអាណាព្យាបាលមិនគួរជាប់អន្ទាក់ចូលក្នុងមុខរបរផ្ទាល់ខ្លួនរបស់ពួកគេទេប៉ុន្តែត្រូវគិតបន្ថែមអំពីតម្រូវការនៅថ្ងៃអនាគត។
តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទីផ្សារបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងតែស្វែងរកអ្នកជំនាញផ្នែកព័ត៌មានវិទ្យា(IT) ការបង្រៀនកុមារពីរបៀបប្រើប្រាស់កុំព្យូទ័រនៅវ័យក្មេងនឹងធានាបាននូវកម្រិតជំនាញសមត្ថភាពខ្ពស់នៅពេលបញ្ចប់ការសិក្សាព្រមទាំងការងារ។
សិក្សាកុំព្យូទ័រគឺមានភាពសប្បាយរីករាយព្រមទាំងមានសារៈប្រយោជន៍
Junior Computer Academy STEP មានបេសកកម្មក្នុងការផ្តល់ជូននូវកុំព្យូទ័រទំនើបបំផុតក្នុងការអប់សម្រាប់អ្នកសិក្សាវ័យក្មេង ដើម្បីស្វែងយល់ពីលទ្ធភាពនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការសិក្សាជាមួយ Junior Computer Academy STEP កុមារទទួលបាននូវ ការអភិវឌ្ឍន៍ ការច្នៃប្រឌិត របស់ពួកគេព្រមទាំង logical thinking នៅកំឡុងពេលសាកល្បងអំពីភាពផ្សេងៗគ្នានៃវិទ្យាសាស្ត្រសា្រវជ្រាវកុំព្យូទ័រ កុមារម្នាក់អាចសាកល្បងនិងសម្លឹង ឃើញនូវអ្វីដែលពួកគេចូលចិត្តបំផុតដូចជាការរកឃើញនូវទេពកោសល្យដ៏មានសារៈប្រយោជន៍សម្រាប់វិជ្ជាជីវៈនៅថ្ងៃអនាគត។ ឧទាហរណ៍ web design programming ឬក៏ system administration។
អរគុណដល់ការអប់រំកុំព្យូទ័រថ្នាក់ដំបូង កុមារនឹងទទួលបាននូវគំនិតជាក់លាក់ព្រមទាំងវិជ្ជាជីវៈដ៏មានភាពល្បីល្បាញ ឧទាហរណ៍ programming robots សុបិន្តនៃការងារគឺវិស័យប្រហាក់ប្រហែលដែលធ្វើអោយពួកគេអាចកំណត់បាននូវគោលដៅនិងសំរេចបាននូវគោលបំណង។
ប្រសិនបើអ្នកព្រួយបារម្មណ៍ថាកូនៗរបស់លោកអ្នកចំណាយពេលជាច្រើនជាមួយឧបករណ៍ទាំងនោះច្រើនពេកការអប់រំព័ត៌មានវិទ្យាអាចជួយអោយពួកគេក្លាយទៅជាអ្នកច្នៃប្រឌិតព្រមទាំងធ្វើអោយពួកគេយល់អំពីកុំព្យូទ័រច្រើនជាងរបស់លេង នេះគឺជាបំណាងប្រាថ្នាដ៏រីករាយនៅក្នុងការសិក្សានៅឯសាលាដោយឆ្លើយតបទៅនឹងអនាគត។
គុណសម្បត្តិនៃការសិក្សាជាមួយ IT Academy STEP Cambodia
IT Academy STEP ត្រូវបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ 2016 ព្រមទាំងជាវិទ្យាស្ថានអប់រំដ៏មានសារៈ ប្រយោជន៍សំរាប់អ្នកសិក្សាវ័យក្មេងសូមអរគុណដល់វិធីសាស្រ្តបង្រៀនប្រកបដោយការច្នៃប្រឌិតដោយផ្អែកទៅលើបទពិសោធន៍រយៈ១០ឆ្នាំនៅប៉ែកអឺរ៉ុបសិស្សទទួលបានចំណេះជំនាញរបស់ពួកគេយ៉ាងឆាប់រហ័ស។
- កំឡុងពេលសិក្សាកុមារធ្វើការនៅក្នុងក្រុមតូចៗជាមួយមិត្តភក្តិដូចនេះការសិក្សានិងការប្រាស្រ័យទាក់ទងស្ថិតនៅក្នុងពេលតែមួយ
- សិស្សម្នាក់ៗមានកន្លែងធ្វើការដាច់ដោយឡែកនិងកុំព្យូទ័រផ្ទាល់ខ្លួន
- កម្មវិធីចម្រុះ សិស្សធ្វើការថតរូបជាមួយ camera អាជីព ការបង្កើត games និង websites ការគូរនិងសិក្សាអំពីទំរង់នៃ game
- អាណាព្យាបាលបានឃើញយ៉ាងច្បាស់លាស់នូវលទ្ធផលរបស់សិស្សតាមរយៈការបង្ហាញពីគម្រោងរបស់ពួកគេនៅកំឡុងពេលសិក្សា
ដូចនេះប្រសិនបើអ្នកចង់អោយកូនរបស់អ្នកទទួលបានជោគជ័យនៅថ្ងៃអនាគតព្រមទាំងត្រៀមខ្លួនរួចជាស្រេចសំរាប់សតវត្សទី២១នេះ សូមចូលរួមជាមួយ join Junior Computer Academy STEPដើម្បីសិក្សាជាមួយនឹងការអប់រំដែលមានគុណភាពខ្ពស់ Junior Computer Academy ទទួលសិស្សចូលរៀនចាប់ពីអាយុ ៨ឆ្នាំដល់ ១៤ឆ្នាំ ផ្តល់ជូនការបង្រៀនជាភាសាអង់គ្លេសតាមស្តង់ដារអន្តរជាតិ។
ដោយលោកស្រី
Natalja Rodionova
អ្នកប្រហែលជាចូលចិត្ត
ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ
វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។
ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ
ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។
ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?
ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។